រដ្ឋាភិបាលចិន បានផ្តល់ជំនួយជាឧបករណ៍ពិសោធន៍ សម្ភារការិយាល័យ និងការបណ្តុះបណ្តាលបច្ចេកទេសផ្សេងៗ ជូនដល់មន្ទីរពិសោធន៍កម្ពុជា ដើម្បីសម្រួលដល់ការស្រាវជ្រាវ អភិវឌ្ឍឧស្សាហកម្មម្ហូបអាហារជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។