ការបណ្តុះបណ្តាល និងការអភិវឌ្ឍ

នៅ STINL យើងមានការប្តេជ្ញាចិត្តក្នុងការជម្រុញការលូតលាស់វិជ្ជាជីវៈនិងបុគ្គលភាពសម្រាប់និយោជិករបស់ពួកយើង។​កម្មវិធីបណ្តុះបណ្តាលនិងអភិវឌ្ឍន៍របស់ពួកយើងត្រូវបានរចនាឡើងដើម្បីពង្រឹងសមត្ថភាពនិយោជិកទាំងអស់ឲមានចំណេះជំនាញគ្រប់គ្រាន់ទាំងក្នុងវិស័យបច្ចេកទេស និងវិស័យទំនាក់ទំនងបុគ្គល។

ការជំរុញការលូតលាស់នៅលើសពីជំនាញបច្ចេកទេស

យើងផ្តល់ជូនវគ្គបណ្តុះបណ្តាលចំនួន ១១វគ្គ ដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដើម្បីផ្តោតលើជំនាញសង្គម និងជំនាញវិជ្ជាជីវៈសំខាន់ៗ រួមមាន៖

  • ការគ្រប់គ្រងពេលវេលា – ស្ទាត់ជំនាញក្នុងការបានកំណត់អាទិភាព ការកំណត់ពេលវេលា និងបង្កើនផលិតភាព ដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួន និងអាជីវកម្ម

  • ការទំនាក់ទំនង–អភិវឌ្ឍជំនាញទំនាក់ទំនងនិងជំនាញក្នុងការប្រាស្រ័យទាក់ទងឲកាន់តែមានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ដើម្បីជំរុញការយល់ដឹងនិងសហការក្នុងកន្លែងធ្វើការដែលមានភាពល្អប្រសើរនិងចុះសម្រុងបានល្អ។

  • ភាពបត់បែន–ស្វែងយល់ពីរបៀបទទួលយកការផ្លាស់ប្តូរនិងរីកចម្រើនក្នុងបរិស្ថានដែលកំពុងមានការប្រែប្រួល។

  • ការទទួលយកបញ្ហាប្រឈម – បង្កើនគំនិតវិជ្ជមានក្នុងការប្រឈមមុខនឹងការលំបាក។ ចេះចាប់យកនិងទទួលស្គាល់ភាពអវិជ្ជមាន ប្រើប្រាស់គំនិតវិជ្ជមានក្នុងការបម្លែងឧបសគ្គនាៗឲទៅជាឱកាសនិងបទពិសោធន៍។

  • ការគ្រប់គ្រងជម្លោះ – ស្វែងយល់ពីរបៀបដោះស្រាយជម្លោះយ៉ាងមានប្រសិទ្ធភាព និងការរក្សាទំនាក់ទំនងប្រកបដោយវិជ្ជាជីវះ។ ជៀសវាងការបង្កជម្លោះដោយហឹង្សា។

  • គម្រោងសហការណ៍ជាក្រុម – បង្កើនសមត្ថភាពក្នុងការធ្វើការងារជាក្រុមនិងការចេះសហការណ៍គ្នាជាក្រុមដើម្បីចូលរួមនិងដឹកនាំគម្រោងឲសម្រេចបាននូវភាពជោគជ័យ។

  • ការរៀនបន្តបន្ទាប់- ការគាំទ្រនិងលើកទឹកចិត្តដល់និយោជកដើម្បីបន្តការស្វែងយល់ចំណេះជំនាញថ្មីៗ រៀនសូត្រពីបរិបទថ្មីៗ

  • ការដោះសោបញ្ហា – បង្កើនវិធីសាស្រ្តច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងឆ្លងកាត់បញ្ហាដែលស្មុគស្មាញដែលនៅរាំងស្ទះ។

  • ភាពច្បាស់លាស់ – លើកកម្ពស់សមត្ថភានក្នុងការរៀបរាប់ពីគំនិត ការបញ្ចេញមតិ និងគោលនយោបាយដោយច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត។

  • ប្រសិទ្ធិភាព – ផ្តោតលើការសម្រេចការងារបានប្រសើរតាមរយៈការប្រើប្រាស់យុទ្ធសាស្រ្ត និងការធ្វើផែនការ។

ភាពមានប្រសិទ្ធភាព – បង្កើតចំណេះដឹងក្នុងការបង្ហាញពីការងារយ៉ាងប្រសើរ និងអភិវឌ្ឍវិធីសាស្រ្តដើម្បីប្រើប្រាស់ធនធានត្រឹមត្រូវ។

ការរៀនសូត្រ និងការអភិវឌ្ឍវិជ្ជាជីវៈ

នៅ STINL យើងបានប្តេជ្ញាចិត្តក្នុងការបង្កើតវប្បធម៌នៃការអភិវឌ្ឍន៍ចំណេះដឹងជាបន្តបន្ទាប់ និងការរៀនសូត្រពីចំណេះជំនាញថ្មីៗ។ កម្មវិធីបណ្តុះបណ្តាលរបស់យើងត្រូវបានរចនាឡើង មិនមែនត្រឹមតែជំរុញជំនាញបច្ចេកទេសឫជំនាញបច្ចុប្បន្នតែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីពង្រីកទស្សនៈនៃបុគ្គលិកផងដែរ ដោយធ្វើឱ្យពួកគេមានសក្ដានុពលក្នុងការរីកចម្រើនក្នុងប៉ុស្តិ៍ទាំងអស់ដែលអាចប្រើប្រាស់ទាំងក្នុងជំនាញរបស់ពួកគេ ព្រមទាំងសម្រាប់ប្រេីប្រាស់ក្នុងជីវិតផ្ទាល់ខ្លួនផងដែរ។

ដោយផ្តល់ឱកាសជាធនធានផ្សេងៗសម្រាប់យកមកប្រើប្រាស់ និងឱកាសបណ្តុះបណ្តាលផ្សេងៗទៀត យើងធានាថាក្រុមការងាររបស់យើងតែងតែត្រៀមខ្លួនរួចជាស្រាប់សម្រាប់កាតផ្លាស់ប្តូរថ្មីៗលេីវិស័យការងារ ការចេះសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃបរិបទថ្មីៗ និងការត្រៀមខ្លួនជារួចរាល់សម្រាប់ការប្រកួតប្រជែងផ្សេងៗនិងបញ្ហាប្រឈមផ្សេងៗ ប្រកបដោយភាពច្នៃប្រឌិត។នៅSTINLយើងជឿថាការរីកចម្រើនគឺជាដំណើរតស៊ូពេញមួយជីវិត—ចូលរួមជាមួយពួកយើងដើម្បីរីកចម្រើនទៅមុខតទៀតប្រកបអត្ថន័យនិងភាពល្អប្រសើរ


ព័ត៌មានទំនាក់ទំនង

  • តេឡេក្រាម


  • លេខទូរស័ព្ទ

    017 748 467

អត្ថប្រយោជន៍

  • ការសិក្សាដោយអនុវត្តជាក់ស្តែង

    ទទួលបានបទពិសោធន៍ដោយផ្ទាល់នៅពេលធ្វើការលើគម្រោងដែលឈានមុខគេរបស់មន្ទីរពិសោធន៏។និស្សិតកម្មសិក្សានៅSTINLស្វែងយល់អំពីបច្ចេកទេសថ្មីៗក្នុងការស្រាវជ្រាវមន្ទីរពិសោធន៍និងការអភិវឌ្ឍបច្ចេកវិទ្យាដោយពង្រីកចំនេះដឹងតាមការអនុវត្តជាក់ស្តែង។

  • ភាពចម្រុះ

    យើងស្វាគមន៍និស្សិតកម្មសិក្សាពីគ្រប់សាកលវិទ្យាល័យ​ដោយលើកតម្លៃភាពចម្រុះជាគោលនៃការបង្កើតសិល្បៈនិងគំនិតច្នៃប្រឌិត។ការសហការជាមួយមិត្តរួមការងារនឹងណែនាំនាអ្នកពីជំនាញផ្សេងៗធ្វើអោយមានការច្នៃប្រឌិតនិងគាំទ្រដល់ការអភិវឌ្ឍន៏ជំនាញក្នុងបរិយាកាសដែលរីករាយនិងស្រស់ស្រាយ។

  • ការសិក្សាលើសពីជំនាញបច្ចេកទេស

    កម្មវិធីរបស់យើងពង្រីកសក្តានុពលជាច្រើនជាងការរួមចំណែកបច្ចេកទេស។មិនថាអ្នកស្ថិតក្នុងក្រុមអាជីវកម្ម ក្រុមបច្ចេកទេសក្រុមគ្រប់ គ្រងជាន់ខ្ពស់ ឬក្រុមសម្របសម្រួលអាជីវកម្ម អ្នកនឹងអភិវឌ្ឍជំនាញច្រើនដែលល្អសម្រាប់អាជីពដ៏ទូលំទូលាយ។យើងធានាថានិស្សិតកម្មសិក្សាទទួលបានជំនាញបច្ចេកទេសនិងសមត្ថភាពដឹកនាំដែលអាចប្រជែងបាននៅក្នុងគ្រិះស្ថានណាមួយ។

  • ការណែនាំដោយអ្នកជំនាញ

    និស្សិតកម្មសិក្សានឹងទទួលបានការណែនាំពីអ្នកស្រាវជ្រា​វប្រធានឧស្សាហកម្មនិងអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំតាមរយៈការណែនាំផ្ទាល់អ្នកនឹងទទួលបានការណែនាំផ្ទាល់ខ្លួនមតិវិចារយោងមាន តម្លៃនិងការគាំទ្រដើម្បីឱ្យអ្នកអាចបំពេញសមត្ថភាពរបស់អ្នកក្នុងអំឡុងពេលធ្វើការងារជាមួយយើង។